Saturday, February 7, 2015

វិធានការកែប្រែពីបរាជ័យឱ្យមកជាជោគជ័យ...

         ភាពខុសគ្នារវាងជោគជ័យនិងបរាជ័យរបស់មនុស្សម្នាក់ៗ មើលឃើញដោយសារទស្សនគតិរបស់គេទៅលើបរាជ័យ ការចុះចាញ់ ឬក្ដីអស់សង្ឃឹមទាំងឡាយ។ មានមធ្យោបាយ ៥យ៉ាង ដែលជួយឱ្យអ្នកអាចផ្លាស់ប្ដូរបរាជ័យឱ្យក្លាយជាជោគជ័យមកវិញ ៖

          ១. រៀនសូត្រពីបរាជ័យ ដើម្បីរកផ្លូវទៅរកជោគជ័យៈ ពេលចាញ់ត្រូវរកមេរៀនឱ្យឃើញ ដើម្បីយកឈ្នេះនៅពេលខាងមុខ។
         ​​  ២. ហ៊ានរិះគន់ពិចារណាពីខ្លួនឯងៈ រកឱ្យឃើញចំណុចខ្វះខាត និងចំណុចខ្សោយរបស់ខ្លួន ហើយកែលម្អ... ជោគជ័យនៅជិតបង្កើយ។
           ៣. កុំបន្ទោសព្រេងវាសនាៈ ត្រួតពិនិត្យមើលនូវរាល់ការដួលរលំ រកឱ្យឃើញថា តើខុសមកពីអ្វី? សូមចងចាំថា ការបន្ទោសលើព្រេងវាសនាមិនអាចជួយឱ្យនរណាដើរទៅដល់គោលដៅរបស់ខ្លួនបានឡើយ។
           ៤. បន្សីគ្នារវាងការព្យាយាមជាមួយការសាកល្បងៈ ផ្ដោតតម្រង់ទៅរកគោលដៅ តែកុំឱ្យងាប់ក្រឡា សាកល្បងតាមមធ្យោបាយថ្មីៗ។
           ៥. ចងចាំថា តែងមានផ្នែកល្អក្នុងគ្រប់ស្ថានការណ៍អាក្រក់ៈ​ សម្លឹងរកមើលឱ្យឃើញផ្នែកល្អ ហើយងាកចេញពីក្ដីអស់សង្ឃឹម។

No comments:

Post a Comment