Thursday, February 5, 2015

ចេះរៀនពីកំហុសឆ្គង

       មហាសេដ្ឋីគ្រប់រូបសុទ្ធតែធ្លាប់ឆ្លងកាត់កំហុសឆ្គងរាប់មិនអស់។ រាល់កំហុសឆ្គងនីមួយៗតែងមានមេរៀននៅក្នុងនោះជានិច្ច។ តាមការពិត យើងរៀនចេះដឹងពីបរាជ័យច្រើនជាងរៀនពីជោគជ័យព្រោះពេលបរាជ័យម្តងៗយើងតែងតែ
 ដាក់សំនួរចំពោះខ្លួនឯង វិភាគ  ពីគំនិត មធ្យោបាយ និងទាញយកប្រយោជន៍ចេញពីកំហុឆ្គងទាំងនោះ។ ការធ្វើខុសមិមែនជារឿងគួរឱ្យខ្មាស់នោះទេ ប៉ុន្តែរឿងដែលអាម៉ាស់គឺការធ្វើខុសដដែលៗនោះឯង។ 
         ការដឹងពីហេតុផលថាបរាជ័យកើតឡើងដោយសារអ្វីនោះ វាគឺជាការប្រាប់ដល់អ្នកឱ្យដឹងនិងយល់កាន់តែច្បាស់ថា តើធ្វើដូចម្ដេចទើបអាចទទួលបានជោគជ័យ? ហេតុនេះ បរាជ័យមួយលើកៗ វាធ្វើឱ្យយើងឈានខិតទៅជិតជោគជ័យមួយកម្រិត។ ស្ដាប់ទៅហាក់ដូចជាមិនគួរឱ្យជឿ ប៉ុន្តែមហាសេដ្ឋីទាំង​ ១០ សុទ្ធតែបានជួបនឹងរឿងបែបនេះរួចមកហើយ។
          បុគ្គលដែលអាចវែកញែកពីវិធីសម្រេចចិត្តបានយ៉ាងល្អបំផុត និងទទួលបានជោគជ័យគួរភ្ញាក់ផ្អើលម្នាក់គឺ ហ្សង់ ប៉ូល ហ្កេទី មហាសេដ្ឋីប្រេងកាតដែលធ្លាប់មានឈ្មោះថាជាអ្នកមានបំផុតលើពិភពលោក។ ហ្សង់ ប៉ូល ហ្កេទី ជាអ្នកបញ្ជាក់អះអាងពីសម្ដីរបស់អ្នកប្រាជ្ញ បឺកសាន់ ដែលនិយាយថា៖​ធ្វើតាមបែបអ្នកគិត និងគិតតាមបែបអ្នកធ្វើ!
ប្រភពៈ  ព្រះច័ន្ទ ចម្លង

ព្រះច័ន្ទ( The moon)


 

No comments:

Post a Comment