Saturday, February 7, 2015

វិធានការកែប្រែពីបរាជ័យឱ្យមកជាជោគជ័យ...

         ភាពខុសគ្នារវាងជោគជ័យនិងបរាជ័យរបស់មនុស្សម្នាក់ៗ មើលឃើញដោយសារទស្សនគតិរបស់គេទៅលើបរាជ័យ ការចុះចាញ់ ឬក្ដីអស់សង្ឃឹមទាំងឡាយ។ មានមធ្យោបាយ ៥យ៉ាង ដែលជួយឱ្យអ្នកអាចផ្លាស់ប្ដូរបរាជ័យឱ្យក្លាយជាជោគជ័យមកវិញ ៖

Friday, February 6, 2015

"រាក់ទាក់"បង្កើយភាពស្និទ្ធស្នាល

<<បើអ្នកមិនចេះរាក់ទាក់ជជែកលេង វាក៏មិនខុសអីពី
សួបច្បារដែលគ្មានបុប្ផា ឬវេហាស៍ គ្មានព្រះច័ន្ទនោះឡើយ>>
           ការរាក់ទាក់ គឺជាភាសាដែលមនុស្សប្រើនៅពេលជួបគ្នា ដែលមើលទៅហាក់បីដូចជាមិនសូវចាំបាច់អ្វីទេ តែបើពិចារណាឱ្យដិតដល់បន្តិច វាមានសារៈសំខាន់បំផុតក្នុងទំនាក់ទំនងរវាងមនុស្សនិងមនុស្ស។
            ការរាក់ទាក់ វាជួយឱ្យមានបរិយាកាសល្អៗក្នុងការសេពគប់ជាមួយគ្នា បង្កើតភាពស្និទ្ធស្នាល ជួយឱ្យយើងបានស្វែងយល់ពីគ្នាទៅវិញទៅមក។ល។ ហេតុនេះ ដើម្បីរកសាច់រឿងមកនិយាយឱ្យបានច្រើន អ្នកអាចសាកល្បងពិចារណាតាមប្រធានបទខ្លះៗខាងក្រោម៖

Thursday, February 5, 2015

ចេះរៀនពីកំហុសឆ្គង

       មហាសេដ្ឋីគ្រប់រូបសុទ្ធតែធ្លាប់ឆ្លងកាត់កំហុសឆ្គងរាប់មិនអស់។ រាល់កំហុសឆ្គងនីមួយៗតែងមានមេរៀននៅក្នុងនោះជានិច្ច។ តាមការពិត យើងរៀនចេះដឹងពីបរាជ័យច្រើនជាងរៀនពីជោគជ័យព្រោះពេលបរាជ័យម្តងៗយើងតែងតែ